More

    RANGER ស៊េរីទំនើបវ៉ាជែង ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ ពន្លះម៉ូតូ2គ្រឿងស្លាប់១នាក់ របួស២នាក់ ក្នុងសង្កាត់យក្សឡោម

    spot_img

    (ខេត្តរតនគិរី) នៅលើកំណាត់ផ្លូវជាតិលេខ៧៨ត្រង់ចំណុច ទល់មុខផ្ទះ លោកហុីង អតីតនាយប៉ុស្ថិ៍ច្រក Ba 8 ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុងខេត្តរតនគិរី នៅល្ងាចម៉ោង១៨. 5នាទីថ្ងៃទី02ខែមិថុនាឆ្នាំ2021 មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយកើតឡើង ដែលបង្កឡើងរវាងរថយន្តស៊េរីទំនើប និងម៉ូតូចំនួនពីរគ្រឿងបុកគ្នាចំពីមុខយ៉ាងពេញទំហឹងឮលាន់ស្នូរដូចផ្លេកបន្ទោរ ក្នុងទិសដៅបញ្ច្រាស់ទិស ពីកើតមកលិច ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេញសង្កាត់យក្សឡោម។

    តាមប្រភពព័ត៌មាននៅទីតាំងកើតហេតុខាងលើបានអោយដឹងថាៈមុនពេលកើតហេតុគេឃើញរថយន្តម៉ាក FORD RANGER ព័ណសពាក់ស្លាក់លេខ ភ្នំពេញ 2BP.1979 បោះពួយយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុរថយន្តនេះបានវ៉ានិងកៀរម៉ូតូមួយគ្រឿងម៉ាក HONDA ឌ្រីមសង់ស៊េរី(015)ព័ណខ្មៅពាក់ស្លាកលេខ1B.4668 ឌុបគ្នាប្តីប្រពន្ធដែលកំពុងធ្វើដំណើរស្របទិសពីលិចទៅកើត បណ្តាលអោយដួលក្រឡាប់ផ្កាប់ផ្ងើ រងរបួសស្រាលត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។ ប្រភពបានបន្តទៀតថាៈ រថយន្តវ៉ាម៉ូតូខាងលើមិនផុតជាចៃដន្យទៅបុកចំពីមុខម៉ូតូដឹកធុងបង្អែមលក់តាមភូមិមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាស់ទិសបណ្តាលអោយបុរសម្នាក់ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

    តាមរបាយការណ៍របស់ប៉ូលិស្ថចរាចរណ៍ផ្លូវគោកបានបញ្ចាក់ពីសាវតា រវាងភាគីទាំងពីរ ក្រោយពីការវាស់វែងធ្វើកំណត់ហេតុនៅចំណុចទីតាំងកើតហេតុខាងលើថាៈ
    ១.ភាគីខាងរថយន្តត្រូវគេដឹង ឈ្មោះសៀនម៉ាប់ ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិ រយ ឃុំកិចុងស្រុកបរកែវ បានរត់គេចខ្លួនបាត់ស្រមោល ដោយ ប្លុងរថយន្តចោលនៅកន្លែងកើតហេតុ។

    ២ៈ ភាគីខាងម៉ូតូ ឌ្រីមសង់015 ឌុបគ្នាពីរនាក់ប្តីប្រពន្ធ .
    -ប្តីឈ្មោះ ងៀវ សីលាភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិព្រៅ របួសស្រាល។
    -ប្រពន្ឋឈ្មោះ រឿក ដាលិន ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិព្រៅ របួសស្រាល។ អ្នកទាំងពីរមានទីលំនៅភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុងខេត្តរតនគិរី។

    ៣ះ ភាគីខាងម៉ូតូដឹកធុងបង្អែមលក់ ម៉ាក់សុីរ៉ូសព័ណខ្មៅ គ្មានស្លាក់លេខ ត្រូវបានស្កាល់ឈ្មោះ ខន ខែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអូររមៀត ហៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង មានមុខរបរដឹកធុងបង្អែមលក់តាមភូមិ បានស្លាប់ភ្លាមៗនៅចំណុចកើតហេតុយ៉ាងអាណោធអធម។

    ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរណ៍ផ្លូវ គោកបាននាំយកវត្ថុតាងទាំងអស់ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងនិតិវិធីតាមផ្លូវច្បាប់។ដោយឡែកសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ដោយ មុីឌិន

    spot_img

    អត្ថបទទាក់ទង

    spot_img