More

    បុរសម្នាក់ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នប៉ះដៃចង្កូតនិងម៉ូតូកង់បីដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រកិនស្លាប់យ៉ាងអាណោចអាធ័ម

    spot_img

    ភ្នំពេញ: បុរសម្នាក់បានបែកខ្លួនជាពីរកំណាត់ធ្លាយពោះវៀនចេញក្រៅស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងវាជែងមិនប្រយ័ត្នប៉ះដៃចង្កូតជាមួយកង់បីបណ្ដាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រកិនស្លាប់ កាលពីវេលាម៉ោង ០៩ និង ៣០ នាទីយប់ថ្ងៃទី០១ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខមន្ទីរពេទ្យសួគ៌ាតាមបណ្ដោយផ្លូវ២១៧ ភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាកFU SO ក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3F-0141ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅពាក់សូឡាលេខកោះកុង1A-0671ធ្វើដំណើរមកពីក្រោយស្របទិសគ្នាបានវ៉ាជែងម៉ូតូកង់បីមួយគ្រឿងមិនប្រយ័ត្នបណ្ដាលឱ្យប៉ះដៃចង្កូតដួលខ្ទាតចូលកង់រថយន្តកុងតឺន័រខាងក្រោយខាងស្ដាំបែកខ្លួនជាពីរកំណាត់ធ្លាយពោះវៀនចេញក្រៅស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។ភ្លាមនោះតៃកុងរថយន្តឃើញសភាពមិនស្រួលទុករថយន្តចោលរត់គេចខ្លួនបាត់ស្រម៉ោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះណុលម៉ានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img