More

    គណកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នាំយកថេបប្លេតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែនផ្តល់ជូនក្រុមគ្រូពេទ្យជួរមុខចំនួន៦ខេត្ត

    spot_img

    ខេត្តព្រះវិហារ.ថេបប្លេតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវបានធ្វើការប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខក្នុងខេត្តព្រះវិហារតាមរយះគណះកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំង ការពារជំងឺកូវិដ១៩ក្នុងក្របខណ្ឌ័ទូទាំងប្រទេស។

    ដែលពិធីប្រគល់.នឹងទទួលថេបប្លេកនេះបានប្រារព្វធ្វើឡើងក្នុងបរិវេណរីសតភ្នំត្បែងស្រុកត្បែងមានជ័យនារសៀលថ្ងៃទី៣១ខែឩសភាឆ្នាំ២០២១នេះ។

    ពិធីប្រគល់និងទទួល ថេប ប្លេតនេះប្រព្រឹត្តធ្វើឡើក្រោមអធិបតីភាពលោកជំទាវ ឱ វ៉ាន់ឌីន
    រដ្ឋលេខាធិកាក្រសួងសុខាភិបាលនិងជាប្រធានគណះកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩។
    នៅក្នុងពិធីប្រគល់និងទទួលអំណោយថេបប្លេតដែលជាអំណោយរបស់សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលនាឪកាសនោះនឹងមានវត្តមានឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារ ឯកឩត្តមឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តលោកស្រីដែលជាតំណាងអង្គកាសុខភាពពិភពលោកប្រចាំកម្ពុជាប្រធានមន្ទីរសុខាភិបាលខេត្តរួមនិងឯកឩត្តមលោកជំទាវអស់លោកលោកស្រីដែលជាអភិបាលរងខេត្តរួមនិងក្រុមគ្រូពេទ្យដែលអញ្ជើញមកពីបណ្តាខេត្តនានាចំនួន៦ខេត្តដែលក្នុងនោះរួមមានខេត្តព្រះវិហារខេត្តកំពង់ធំខេត្តឩត្តរមានជ័យខេត្តស្ទឹងត្រែង ខេត្តសៀមរាបនឹងខេត្តរតនគីរីផងដែរ។

    អញ្ជើញមានប្រសាសន៏ក្នុងអង្គពិធីនោះឯកឩត្តមប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារបានគោរពថ្លែងអំណគុណដ៏ជ្រាលជ្រៅដល់លោកជំទាវវេជ្ជបណ្ឌិតនិងជាពិសេសសម្តេចតេជោហ៊ុន សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលជានិច្ចកាលសម្តេចលោកបានផ្តល់ជាគ្រឿងបរិក្ខាពេទ្យដែលមានថេបប្លេតតាមរយះលោកជំទាវវេជ្ជបណ្ឌិតនាពេលនេះវាជាការឆ្លើយតបតាមតម្រូវការរបស់ក្រុមគ្រូពេទ្យជួរមុខបានទាន់ពេលវេលាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ដែលជាជំងឺដ៏មហាប្រល័យមួយនេះ។ឯកឩត្តមបានបន្តរទៀតថានៅក្នុងតំណាក់កាលមួយនេះដែលជំងឺកូវិដ១៩កំពង់តែរាត់ត្បាត់នឹងពង្រីកវិសាលភាពស្នើរគ្រប់តំបន់និងគ្រប់ច្រកល្ហកចុងកាត់មាត់ញកនោះ ជាក់ស្ដែងឯកឩត្តមថាថ្មីៗនេះប្រជាពលរដ្ខចំនួន៣នាក់ក្នុងភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្តក្រោយធ្វើតេស្តរួចពួកគាត់បានរកឃើញផ្ទុកមេរោគកូវិដ១៩ដែលកត្តាទាំងនេះហើយវាជាអំរែកមួយដែលថ្នាក់ដឹកនាំខេត្តត្រូវបានយកចិត្តទុកដាក់ក្នុងកាស្វែងរកអ្នកដែលបានពាក់ពន្វ័នឹងប៉ះពាល់ដោយប្រយោលនិងស្ធិទ្ធស្នាល់ជាមួយនិងអ្នកផ្ទុកមេរោគទាំងនេះដើម្បីប្រកាសពួកគាត់ដើម្បីអោយចូលខ្លួនមកធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃតបតាមកាណែនាំរបស់ក្រសួងសុខាភិបាល។

    ឆ្លៀតក្នុងឪកាសនោះដែរលោកជំទាវវេជ្ជបណ្ឌិតឱ វ៉ាន់ឌិនក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារក៏ដូចជាក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែល១រយះកន្លងមកបានចូលរួមសហការយ៉ាងសកម្មជាមួយនិងរាជរដ្ឋាភិបាលជាពិសេសជាមួយនិងក្រសួងសុខាភិបាលក្នុងកាប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវិដ១៩ដែលជាជំងឺ១ដ៏កាចសាហាវដែលកំពុងយាយុីនិងបំផ្លាញសេចក្តីសុខសម្រាបប្រជាពលរដ្ឋនិងមនុស្សជាតិនៅទូទាំងសកលលោកនាពេលបច្ចប្បន្ននេះ។

    ជាចុងក្រោយលោកជំទាវវេជ្ជបណ្ឌិតក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក៏ដូចក្រុមគ្រូពេទ្យទាំងអស់មេត្តាជួយបន្តរផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយលោកចូលរួមវិធានកា.៣កុំនិង៣ការពារដែលវិធានការទាំងនេះលោកជំទាវវេជ្ជបណ្តិតថាវាជាខែលក្នុងកាការពារនិងប្រយុទ្ធប្រឆាំងជាមួយនិងជំងឺកូវិដ១៩យ៉ាងមានប្រសិទ្ធភាពខ្ពស់។ ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img