More

    បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការករណីគ្រឿងញៀន

    spot_img

    ស្វាយរៀង៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បញ្ជូនមកតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។

    សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា កាលនៅវេលាម៉ោង៩៖១៥នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខកាស៊ីណូ ថាយថិន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ង្វៀង វ៉ាន់សាម ភេទប្រុស  អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាំខ្លួនមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត រួមទាំងដកហូតវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច។

    ប្រភពបន្តថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថធ្វើការសាកសួរ ឈ្មោះ ង្វៀង វ៉ាន់សាម បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីបុរសម្នាក់ ធ្វើការនៅការដ្ឋានសំណង់ និងស្នាក់នៅទីនោះតែម្តង រហូតដល់វេលាម៉ោង១១យប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានឱ្យឈ្មោះ ង្វៀង វ៉ាន់សាម ទៅចង្អុលបង្ហាញកន្លែងស្នាក់នៅរបស់ជនសង្ស័យ  ទើបចាប់ខ្លួនជនសង្ស័យ ចំនួន២នាក់ទៀត នៅចំណុចការដ្ឋានសំណង់នៅខាងមុខកាស៊ីណូថាយថិន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានឈ្មោះ ត្រឹង មិញទៀន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងផ្សារដែក ស្នាក់នៅការដ្ឋានសំណង់ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ ត្រឹង ក្វឹកឌឹក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់ស្ថិតក្នុង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

    ប្រភពបន្ថែមថាចំណែក វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕

    spot_img
    spot_img

    អត្ថបទទាក់ទង

    1 COMMENT

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img