More

    រថយន្តកូរ៉េបេីកសុខៗដាច់កង់ក្រោយខ្ទាតទៅបុកម៉ូតូមួយគ្រឿងដួលបណ្តាលបុរសម្នាក់ស្លាប់ភ្លាមៗ

    spot_img

    ភ្នំពេញ: រថយន្តកូរ៉េដឹកកម្មកររោងចក្រមួយគ្រឿងខណៈបើកសុខៗស្រាប់តែដាច់កង់ក្រោយខ្ទាតមកបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។

    ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣​ មុខសាលាពងទឹក ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

    សពរងគ្រោះមាន ឈ្មោះបូ ចាន់នី មុខរបរកម្មករសំណង់ អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានចេញពីបន្ទប់ជួលទៅកន្លែងធ្វើការដោយធ្វើដំណើរដោយម៉ូតូហុងដាវ៉េវពណ៌ក្រហមពាក់ស្លាកលេខ ព្រៃវែង 1I-5087 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងខណ:មកដល់ចំណុចកើតហេតុមានរថយន្តកូរ៉េពណ៌សមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2AS-0346 ធ្វើដំណើរបញ្ច្រាសទិស​ ស្រាប់តែរថយន្តខាងលើបានដាច់កង់ខាងក្រោយចំហៀងខាងឆ្វេងបណ្ដាលឱ្យខ្ទាតទៅបុកម៉ូតូជនរងគ្រោះកំពុងតែជិះម៉ូតូបណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង​ ភ្លាមនោះម្ចាស់រថយន្តបានចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់ទុកនៅនៅកន្លែងកេីតហេតុ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុនឹងទាក់ទងទៅសាច់ញាតិរបស់ជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img