More

    អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នង អស់ទាំងស្រុងនៅស្រុកគាស់ក្រឡ

    spot_img

    (បាត់ដំបង) ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកចេញជួយអន្តរាគមន៍ពន្លត់ តែសំណាងមិនល្អត្រូវបានឆេះអស់ទាំងតែម្តង។

    សមត្ថកិច្ចបានអោយដឹងថា!ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទី
    នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចអារុណរស្មី ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

    ករណីអគ្គិភ័យកើតឡើងនេះដែរ បណ្តាលឱ្យឆេះផ្ទះ ០១ ខ្នងទំហំ ៨ម៉ែត្រx ១៣ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាតទាំងស្រុង)ដែលមានម្ចាស់ផ្ទះឈ្មោះ ជា សារិទ្ធ ភេទប្រុស អាយុ ៣៦ ឆ្នាំ និងប្រពន្ធឈ្មោះ សម្បត្តិ សានី អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

    ការខូចខាតសរុបផ្ទះទំហំ ៨ម៉ែត្រx ១៣ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះ(ខូចខាតទាំងស្រុង)រួមនិងសម្ភារក្នុងផ្ទះសរុបជាទឹកប្រាក់ចំនួន ២០.០០០.០០០
    រៀល (ម្ភៃលានរៀល) ។

    សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចមិនបានចេញជួយអន្តរាគមន៍ពន្លត់នោះទេ ដោយសារទទួលបានព័ត៌មានយឺត និងទីតាំងមានចម្ងាយឆ្ងាយពីទីរួមស្រុករហូត ៣០គីឡូម៉ែត្រ ប៉ុន្តែទោះជាយ៉ាងណាមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់សាកសួរកំណត់ហេតុ និងបានបញ្ជាក់ថាមូលហេតុដែលបណ្តាលអោយឆេះឡើងនេះ គឺបណ្តាលមកពីកូនក្មេងកេះដែកកេះលេងក្បែរដបសាំង ទើបបណ្តាលអោយឆេះឡើងតែម្តង៕ដោយ ​ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img