ភ្នំពេញ: រថយន្ត toyota prius មួយគ្រឿងបោះពួយក្នុងល្បឿនលឿនបានរេចង្កូតទៅបុកគំរបលូរួចបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យដាច់កាឡេកង់ខាងមុខរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២១ នៅចំណុចផ្ទះប្រជាពលរដ្ឋមួយកន្លែងជាប់ហាងលក់សម្ភារៈជប៉ុន ក្បែរវត្តញាណវង្សី តាមបណ្តោយផ្លូវលេខ ៣៥៥ភូមិទួលគោក សសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តtoyota prius មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BA-2302ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកគំរបលូរួចបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរបងផ្ទះបន្តិចបន្តួច ឯរថយន្តដាច់កាឡេកង់ខាងមុខខាងស្ដាំរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ក្រោយកើតហេតុអ្នកបើកបតឃើញសភាពមិនស្រួលរត់គេចបខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនិងកន្លែងកើតុហេតុសមត្ថកិច្ចមូលធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកដើម្បីឲ្យរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់