More

    ក្មេងស្រីជិះម៉ូតូជ្រេពេញផ្លូវ បង្កការភ្ញាក់ផ្អេីលពីអ្នកប្រេីប្រាស់បណ្តាញសង្គម ត្រូវហៅមកសាកសួរនិងធ្វេីការអប់រំ

    spot_img

    ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូននិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា ថ្មីៗនេះអ្នកប្រេីប្រាស់បណ្តាញសង្គមបានចែករំ លែក នូវរូបភាពឃ្លីបវីដេអូ រមនុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបេីកជ្រេពេញផ្លូវ បង្កឱ្យអ្នកធ្វេីដំណេីរចាប់អារម្មណ៍និងសម្តែងការហួសចិត្តចំ ពោះសកម្មភាពមួយនេះ។

    ក្រោយទទួលបានព័ត៌មាននេះពីក្រុមការងារប្រតិកម្មរហ័ សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានដាក់បទ បញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែល មានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិ ការស្រុក ចុះធ្វេីការស្រាវជ្រាវជាប ន្ទាន់។

    បន្ទាប់ពីធ្វើការស្រាវជ្រាវរហូតនៅរសៀលថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបានស្វែងរកឃេីញ សាមីខ្លួនដែលជាក្មេងស្រី មានអាយុទេីប តែ ១៥ឆ្នាំ រស់នៅស្រុកមោងឫស្សី និងបាននាំខ្លួនមកសាកសួរ ហើយក្មេងស្រីម្នាក់នោះបានទទួលស្គាល់នូវកំហុសឆ្គង បន្ទាប់មកសមត្ថកិច្ចបានធ្វេីការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត និងបានប្រគល់ជូនអាណាព្យាបាលដើម្បីយកទៅអប់រំបន្តនៅមូលដ្ឋានបន្ថែមទៀត។

    ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការ ចូលរួមសហការណ៍ផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ដល់សមត្ថកិច្ចនគរបាល ហើយជាមួយគ្នានេះដែរក៏សូមអំពាវនាវដល់ប្អូនៗយុវជន យុវតី ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ ដូចក្នុងករណីមួយនេះ ដែល នាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចក្រុមគ្រួសារ ផងដែរ ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img