More

    អភិបាលខេត្តបន្ទាយមានជ័យ ជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងដំណាក់កាលនៃការរាតត្បាតជម្ងឺកូវីដ-19

    spot_img


    បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការនៃរដ្ឋបាលស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ នៅថ្ងៃទី25 ខែឧសភា ឆ្នាំ 2021 ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីដែលទើបតែងតាំងថ្មីត្រូវយកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជម្ងឺកូវីដ-19។

    ឯកឧត្តម អ៊ុ រាត្រី ក៏បានមានប្រសាសន៍ជម្រុញដល់ថ្នាក់ដឹកនាំក្រុង-ស្រុក ក៏ដូចជាមន្ត្រីដែលត្រូវបានតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានជាប្រចាំ ធ្វើយ៉ាងណាត្រូវដោះស្រាយរាល់បញ្ហាប្រឈមដែលកើតមាននៅក្នុងមូលដ្ឋានដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋជួបប្រទះ ឲ្យបានទាន់ពេលវេលា ត្រូវតែប្រញាប់ប្រជុំបែកចែកតួនាទី ការងារ ដើម្បីឆាប់បានអនុវត្ត។

    ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរនៅមូលដ្ឋាន ត្រូវតាមដានចុះស្រង់ស្ថិតិពលរដ្ឋដែលមកពីបណ្តារខេត្តផ្សេងៗ ពិសេសខេត្តដែលប្រឈមនឹងការរីករាលដាលជម្ងឺកូវីដ-19 ដើម្បីមានវិធានការត្រៀម ការពារកុំឲ្យមានការឆ្លងរីករាលដាលជម្ងឺកូវី-19 ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ពិសេសបន្តអនុវត្តវិធានការ “3ការពារ និង3កុំ”។

    ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនេះ នៅស្រុកស្វាយចេក ត្រូវបានបានប្រកាសតែងតាំងលោក ស៊ិន ប៊ុនស៊ីវ នាយករងរដ្ឋបាលសាលាស្រុក ជាអភិបាលរងស្រុកស្វាយចេក ជំនួសលោក សារ៉ាយ ពេត អភិបាលរងស្រុកស្វាយចេក ទៅបម្រើការងារជាមន្ត្រីនៃសាលាខេត្តបន្ទាយមានជ័យ ។

    សម្រាប់ក្រុងសិរីសោភ័ណវិញ ត្រូវបានប្រកាសតែងតាំងលោក ខែន រិទ្ធី នាយករដ្ឋបាលនៃសាលាស្រុកស្វាយចេក ទៅជាអភិបាលរងក្រុងសិរីសោភ័ណ ជំនួសលោក ម៉ៅ វណ្ណា អភិបាលរងក្រុង ត្រូវបានផ្ទេរទៅបម្រើការងារនៅសាលាខេត្តបន្ទយមានជ័យ៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img