More

    កម្លាំងនគរបាលខណ្ឌសែនសុខ ចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥ នាក់ដកហូតបានថ្នាំញៀនមួយចំនួន​ នៅខណ្ឌដង្កោ

    spot_img

    ភ្នំពេញ: កម្លាំងនគរបាលខណ្ឌសែនសុខទទួលបន្ទុកផ្នែកគ្រឿងញៀនបានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួនប្រុសស្រីចំនួន៥នាក់ ដកហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់មួយចំនួន។

    ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី ២៤ខែឧសភាឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែងក្រោយវត្តសំបួរមាស ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់នេះ កម្លាំងនគរបាលខណ្ឌសែនសុខបានស្រាវជ្រាវនិងបានសហកាជាមួយអាជ្ញារមូលដ្ឋានខណ្ឌដង្កោ ចុះបង្ក្រាបជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ក្នុងនោះមាន(ស្រី២នាក់) និងហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់មួយចំនួន។

    បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន ៥ នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img