More

    បិទជាបណ្ដោះអាសន្នទីតាំងអគារជំងឺឆ្លង នៃមន្ទីរសំរាកព្យាបាល យី គក់ នៅក្រុងបាត់ដំបង

    spot_img


    រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទទីតាំងអគារជំងឺឆ្លង នៃមន្ទីរសំរាកព្យាបាល យី គក់ ឋិតនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ជាបណ្តោះអាសន្ន ចាប់ពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ រហូតដល់មានការសម្រេចជាថ្មី។

    ការបិទខ្ទប់ជាបណ្តោះអាសន្ននេះក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញឈ្មោះ សាន កុសល ភេទប្រុស អាយុ ២៥ឆ្នាំ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នៅពេលមកសម្រាកព្យាបាលនៅអគារជំងឺឆ្លង នៃមន្ទីរសំរាកព្យាបាល យី គក់។

    ក្នុងអំឡុងពេលបិទទីតាំងជាបណ្តោះអាសន្ននេះ ត្រូវហ៊ុព័ទ្ធទីតាំងអគារជំងឺឆ្លង នៃមន្ទីរសំរាកព្យាបាល យី គក់ ផ្អាកការចេញចូលលើទីតាំងនេះ និងក្រុមគ្រូពេទ្យ ព្រមទាំងអ្នកសំរាកព្យាបាលក្នុងអគារជំងឺឆ្លង នៃមន្ទីរសំរាកព្យាបាល យី គក់ មិនអនុញ្ញាតឱ្យចេញចូលកន្លែងបិទខ្ទប់បានឡើយ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក ។

    ចំពោះប្រជាពលរដ្ឋ និងបុគ្គលិក គ្រូពេទ្យដែលមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួបឬជូនដំណឹងដល់ក្រុមការងារមន្ត្រីសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី២៤នេះតទៅ និងត្រូវអនុវត្តផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលដែលរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តបាត់ដំបងបានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ៕ដោយ​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img