More

    សមត្ថកិច្ចរឹបអូសឈើប្រណិតជិត ៣០ដុំ ខណៈដែលឈ្មួញត្រៀមបំរុងដឹកចល័តចេញពីផ្ទះ

    spot_img


    (បាត់ដំបង)​​  កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ បានចុះរឹបអូសឈើប្រណិតជិត ៣០ដុំ ខណៈដែលឈ្មួញជញ្ជូនត្រៀមបំរុងដឹកចល័តចេញពីផ្ទះ។

    សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ៩និង០០នាទី ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មានស្តីពីការដឹកជញ្ជូនសន្និធិឈើ។

    សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជាមួយកិច្ចប្រតិបត្តិការនេះដែរ មន្ត្រីជំនាញបានដកហូតឈើប្រណិតសរុបចំនួន ២៨ដុំ
    ដែលក្នុងនោះប្រភេទឈេីបេងចំនួន ២១ដុំ និងប្រភេទឈើធ្នង់ចំនួន ០៧ដុំ ស្មើនិង ០,៧០៥ម៉ែត្រគូប ដែលមានម្ចាស់ឈ្មោះ គឹម ចំរើន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង។

    ក្រោយពីឃាត់ដកហូតបាន ឈើប្រណិតខាងលើត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕ដោយ​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img