ទំព័រដើម ទំព័រដើម រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់បណ្តោះអាសន្នការធ្វើដំណើរចេញ-ចូល បុរីធីធី និងផ្សារត្រីប៉ោយប៉ែតទាំងមូល ការពារជំងឺកូវីដ-19

រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់បណ្តោះអាសន្នការធ្វើដំណើរចេញ-ចូល បុរីធីធី និងផ្សារត្រីប៉ោយប៉ែតទាំងមូល ការពារជំងឺកូវីដ-19

- ពាណិជ្ជកម្ម -


ខេត្តបន្ទាយាមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅម៉ោង00 ថ្ងៃទី23 ខែឧសភា ឆ្នាំ2021 សម្រេចបិទខ្ទប់បណ្តោះអាសន្នការធ្វើដំណើរចេញ-ចូល បុរីធីធី និងផ្សារត្រីប៉ោយប៉ែតទាំងមូល ការពារជំងឺកូវីដ-19 ក្រោយពីតេស្តរហ័ស Rapid Test មានអ្នកវិជ្ជមាន ច្រើនគួរឲ្យគត់សំគាល់។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច បិទបុរីធីធីស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់.ក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្នចំនួន2សប្តាហ៍ អនុវត្តចាប់ពីថ្ងៃទី23 ខែឧសភា ដល់ថ្ងៃទី07 ខែមិថុនា ឆ្នាំ2021។

ចំណែកផ្សារត្រីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត ត្រូវបាន បិទខ្ទប់ការចេញ-ចូលទាំងមូល នឹងត្រូវអនុវត្តគិតចាប់ពីម៉ោងសូន្យឆ្លងចូលថ្ងៃ ទី23 ខែឧសភា រហូតដល់ថ្ងៃទី05 ខែមិថុនា ឆ្នាំ2021 ក្នុងគោលបំណងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ កាត់ផ្តាច់ជម្ងឺកូវីត-19 នេះមិនឱ្យរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

លោក គាត ហ៊ុល បញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យរៀបចំគោលដៅទីតាំងបិទខ្ទប់ជុំវិញផ្សារត្រី និងបុរីធីធី ក្រោយមានសេចក្តីសម្រេចបិទខ្ទប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងបន្ទាប់ពីក្រុមការងារបានរកឃើញអ្នកឆ្លងមេរោគកូវីត-19 មានចំនួនច្រើនគួរឱ្យកត់សម្គាល់នៅក្នុងទីតាំងនេះ ។

លោកបានអំពាវនាវសូមចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19 ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល ជាពិសេសរួមគ្នាអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង៕ដោយ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម