More

    ម្ដាយភ្លេចខ្លួនមួយភ្លែត កូនប្រុសជាទីស្រឡាញ់លង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

    spot_img

    (បាត់ដំបង) ក្មេងប្រុសអាយុ០៣ឆ្នាំម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័មខណៈដែលម្តាយកំពុងរវល់អង្គុយលេងភ្លេចខ្លួនមួយភ្លែត។

    សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចប្រឡាយសណ្ដាន់ ស្ថិតក្នុងភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ដែលបណ្តាលអោយក្មេងប្រុសឈ្មោះ លឿម ឆៃយ៉ាយ៉ុន អាយុ ០៣ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

    បើតាមការបំភ្លឺរបស់ឈ្មោះ ផល ថងខ្វាវ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើត្រូវជាម្ដាយបង្កើតរបស់ក្មេងរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ ខ្លួនបានកំពុងតែអង្គុយលេងនៅនឹងផ្ទះហើយកូនប្រុសនៅលេងពីខាងមុខផ្ទះមិនបានចាប់អារម្មណ៍អីទេ លុះមួយសន្ទុះក្រោយមកក៏បាត់កូនហើយក៏នាំគ្នាឆោឡោដើររក ស្រាប់តែប្រទះឃើញស្នាមជើងចុះទៅក្នុងប្រឡាយដែលមានសំណង់ហូរហើយក៏បានស្រែកអោយអ្នកជិតខាងជួយចុះរាវ ក្រោយមកក៏បានប្រទះឃើញហើយស្រង់កូនឡើងពីក្នុងទឹកសំណង់ តែជាអកុសលកូនប្រុសជាទីស្រឡាញ់បានស្លាប់បាត់ទៅហើយ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា សពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនរួចមកបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img