More

    ជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់សោរ ក ម៉ូតូបានសម្រេច ត្រូវប្រជាពលរដ្ឋឃើញចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច

    spot_img

    ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ជូនសមត្ថកិច្ចចំណែកម្នាក់ទៀតគេចខ្លួនបាត់ស្រមោលបន្ទាប់ពីពួកគេធ្វេីសកម្មភាពកាច់សោ.ក ម៉ូតូឌ្រីមសង់ឆ្នាំ២០១៦មួយគ្រឿងមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះ យន់ ភឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

    ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ហេង សំអឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
    ចំណែកជនសង្ស័យដែលរត់គេចខ្លួនឈ្មោះ ធា ភេទប្រុស អាយុប្រហែល៣៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ នៅខាងមុខការដ្ឋានសំណង់ដែលធ្វេីការរបស់ជនរងគ្រោះនិងបានចាក់សោរកត្រឹមត្រូវ ខណះកំពុងធ្វេីការស្រាប់តែមានជនសង្ស័យពីរនាក់បានមកធ្វេីសកម្មភាពកាច់សោរកម៉ូតូតែមិនទាន់បានសម្រេចផងក៏ជនរងគ្រោះឃេីញទាន់ស្រែកថាចោរៗផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដេញចាប់បានម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

    ក្រោយមកសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមដើម្បីធ្វើការសាកសួរនិងទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តវិធានការតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img