More

    ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ស្នាក់ក្នុងក្រុងប៉ៃលិន រដ្ឋបាលខេត្តសម្រេចបិទសណ្ឋាគារអាហារដ្ឋាន២កន្លែង បិទដេប៉ូចែកចាយថ្នាំកសិកម្មមួយចំនួនបណ្តោះអាសន្ន

    spot_img

    (ប៉ៃលិន) ៖ បន្ទាប់ពីរកឃើញមនុស្ស០៣នាក់បន្ថែមទៀត មានវិជ្ជមានជំងឺកូវីដ-១៩ នៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច លេខ០៥៤/២១ សសរ. ផ្អាកឣាជីវកម្មសណ្ឋាគារ អាហារដ្ឋាន យីហោ «ប៉ៃលិន ស៊ីធី» និងសណ្ឋាគារ ឣាហារដ្ឋាន «មាស សោភា» ព្រមទាំងដេប៉ូចែកចាយថ្នាំកសិកម្ម និងគ្រាប់ពូជ ដែលមានការពាក់ព័ន្ធនឹងករណីឣ្នកឆ្លងជំងឺកូវីដ-១៩ ជាបណ្តោះឣាសន្ន ។

    រដ្ឋាភិបាលខេត្តប៉ៃលិន បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ៖ រកឃើញមនុស្សចំនួន៣នាក់ បន្ថែមទៀត មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះ២នាក់ ធ្វើដំណើរមកពីរាជធានីភ្នំពេញ និងមា្នក់ទៀត ជាទារិកា អាយុជាង២ខែ ឆ្លងពីឪពុកម្ដាយ ជាពលករមកពីប្រទេសថៃ ។ អ្នកជំងឺកូវីដ-១៩ ទាំង៣នាក់ ដែលទើបរកឃើញនោះ ៖ ទី១. ឈ្មោះ ឡេង សុផា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចោមចៅទី២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី២. ឈ្មោះ ឈុំ ធារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ មកពីភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ទាំងពីរនាក់ជាអ្នកលក់គ្រឿងសម្ភារ:បន្ទប់ទឹកឱ្យក្រុមហ៊ុន New Build ដែលមានអាសយដ្ឋាននៅបុរីពិភពថ្មីចម្ការដូង រាជធានីភ្នំពេញ និង ទី៣. ទារិកា ឈ្មោះ សឿ រ៉ានិត ភេទស្រី អាយុ២ខែ៧ថ្ងៃ នៅភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

    ប្រភពបន្តទៀតថា ៖ ឈ្មោះ ឡេង សុផា និងឈ្មោះ ឈុំ ធារ៉ូ បានធ្វើដំណើរពីរាជធានីភ្នំពេ ញនៅថ្ងៃទី១៨ ខែឧសភា ដោយរថយន្តម៉ាក កាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-4900 និងអ្នករួមដំណើរម្នាក់ឆ្ពោះមកខេត្តប៉ៃលិន ។ ពេលធ្វើដំណើរបានចុះទិញនំប៉័ងនៅខេត្តកំពង់ឆ្នាំង និងឈប់សម្រាកនៅផ្ទះសំណាក់(មិនចាំឈ្មោះ) ក្នុងខេត្តបាត់ដំបងមួយយប់ ហើយបានទិញបាយ ឆានៅមាត់ស្ទឹងសង្កែ ។ នៅថ្ងៃទី១៩ ខែឧសភា បានបន្តដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន ។

    ពេលមកដល់ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ពិនិត្យសុខភាពនៅអូរសួស្តី បានធ្វើតេស្តរហ័សចំនួន០២លើក រកឃើញវិជ្ជមានកូវីដ១៩ ទាំងពីរលើក ហើយត្រូវបានក្រុមការងារយកទៅព្យា បាលនៅផ្ទះសំណាក់គ្រូបង្រៀន ។ ចំណែកទារិកា ឈ្មោះ សឿ រ៉ានិត រស់នៅជាមួយឪពុកឈ្មោះ សឿ សុផាត និងម្តាយ ឈ្មោះ ឈឿត រតន: ដែលមានវិជ្ជមានជំងឺកូវីដ១៩ ធ្វើដំណើរមកពីក្រុងបាង កក ប្រទេសថៃ ចូលមកក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ហើយបានសម្រាក ព្យាបាលនៅផ្ទះសំណាក់គ្រូ ក្នុងក្រុងប៉ៃលិន ។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន ក៍សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺខាងលើ សូមតាមដានសុខភាព និងត្រូវយកវត្ថុសំណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែកខេត្ដ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img