More

    ខឹងមិត្តភក្តិយកសោររថយន្តមិនប្រាប់ កើតជាហិង្សាវាយគ្នាទៅវិញទៅមក របួសរៀងខ្លួនផ្អើលសមត្ថកិច្ចចុះអន្តរាគមន

    spot_img

    ភ្នំពេញ: បុរសពីរនាក់ខឹងនិងបុរសបីនាក់ដែរជាមិត្តកភក្តិនិងគ្នាជិះរថយន្តពីគ្រឿងរផ្សេងដោយច្រឡំយកសោររថយន្តភាគីម្ខាងមិនប្រាប់កើតជាហិង្សាវាយគ្នាទៅវិញទៅមកដួលប្រឡាក់ខ្លួនសុទតែភក់ និងរងរបួសរៀងខ្លួន។

    ហេតុការបង្កហិង្សាដាក់គ្នានេះកើតនៅវេលាម៉ោងប្រមាណ០៨ យប់ ថ្ងៃទី១៩ ខែ ឧសភាឆ្នាំ ២០២១ នៅខាងកើតស្ពានលីយ៉ុងផាត់ តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកតាសែក ខណ្ឌជ្រោងចង្វា រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីបុរសម្នាក់ប្រាប់ឲ្យដឹងថាមុនកើតហេតុមានបុរសពីរនាក់ជិះរថយន្តបាឡែនមួយគ្រឿងនិងបុរសបីនាក់ទៀតជិះរថយន្តហ្វតរ៉េនជ័រពាក់ស្លាកលេខភ្នំពេញ2BF-2219ដោយធ្វើដំណើរជាមួយគ្នាក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ រថយន្តបាឡែនបានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវទៅលេងរួច ខណះនោះខាងរថយន្តហ្វតដែរធ្វើដំណើរជាមួយគ្នាបានឈប់ជួយខណះដែរនាំគ្នាជួយមិនបានសម្រេច ក៍ខាងភាគីរថយន្តបាឡែនបានខលហៅមិត្តភក្តិផ្សេងទៀតមកជួយបន្តែមបន្ទាប់ពីបានជួយរួចរាល់ហើយស្រាប់តែខាងរថយន្តហ្វតច្រឡំយកសោររថយន្តបាឡែនយកទៅបាត់។ ប្រភពដដែរបានបន្តទៀតថា បន្ទាប់មកខាងម្ចាស់រថយន្តបាឡែនបានខលហៅឲ្យខាងរថយន្តហ្វត យកមកសោរមកឲ្យ ខណះដែរខាងរថយន្តហ្វតយកសោរមកដល់ ខាងភាគីរថយន្តបាឡែន បានខឹងសម្បាយ៉ាងខ្លាំងទៅលើភាគីរថយន្តហ្វត រួចកើតជាជម្លោះពាក្យសម្តីដាក់គ្នាក្លាយជាហិង្សាប្រតាយប្រតប់ដាក់គ្នាដួលប្រឡាក់ខ្លួនសុទតែភក់ និងរងរបួសរៀងខ្លួន។

    ក្រោយមកខាងរថយន្តហ្វតបានបើកចេញពីកន្លែងកើតហេតុ រហូតមកដល់ចំណុចមុខវត្តឃ្មួញ តាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្រាប់តែភាគីខាងរថយន្តបាឡែនតាមទាន់ ក៍កើតជាជម្លោះពាក្យសម្តីដាក់គ្នាមួយប៉្រាវទៀត ទើបបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ សួរនាំភ្លាមៗ។

    ក្រោយមកសមត្ថកិច្ចបាននាំភាគីទាំងពីរយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ: មកបុស្តិ៍ប៉ូលិសភ្លាមស្រាប់តែបុរសម្នាក់ខាងភាគីរថយន្តហ្វតដែរកំពុងជិះក្នុងរថយន្តបើកទ្វារចុះមកដីស្រាប់តែដួលរួចត្អូញត្អែថាបាក់ចង្កិះជួយខ្ញុំផង ទើបបង្កឲ្យមានភ្ញាក់ផ្អើលបន្តែមទៀត រួចនាំគ្នាហៅរថយន្តសង្គ្រោះបន្ទាន់ដឹងជនរងគ្រោះយកទៅសង្ក្រោះនៅឯមន្ទីទេទ្យភ្លាមៗ។លុះមួយសន្ទុះក្រោយមកក៍មានតំណាងភាគីទាំងពីរចុះមកនិងសូមធ្វើការសម្របសម្រួលគ្នាអស់រយ:ពេលជាងមួយម៉ោងទើបត្រូវគ្នា បន្ទាប់ទើបសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img