More

    បើករថយន្តបញ្ច្រាស់ផ្លូវ ទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: រថយន្តធុនធំមួយគ្រឿងបើកបញ្ច្រាសផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវជាតិលេខ 3 ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល រាជធានីភ្នំពេញ

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខAT21 -3-1636ធ្វើដំណើរទិសដៅពីត្បូងទៅជើងបច្រាស់ផ្លូវចរាចរណ៍មនុស្សមិនដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងពាក់ស្លាកលេខកណ្តាល1E-3021ជិះដោយបុរសម្នាក់ប្រើច្រាសទៅគ្នាពីជើងទៅត្បូងពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img