More

    ប្តីប្រពន្ធ១គូរនៅស្រុកជ័យសែនត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តព្រះវិហារចុះឃាត់ខ្លួនតាមដីកាបង្គាប់

    spot_img

     

    ខេត្តព្រះវិហារ/ជនសង្ស័យប្រុសស្រីចំនួន២នាក់ដែលត្រូវជាប្តីប្រពន្ធនឹងគ្នាត្រូវបានកំលាំងកងរាជអាវុធ ហត្ថខេត្តព្រះវិហារសហការជាមួយនឹងកំលងកងរាជអាវុធហត្ថស្រុកជ័យ សែនចុះឃាត់នឹងនាំខ្លួនអនុវត្តន៏ទៅតាមដីកាបង្គាប់លេខ.740.741ចុះថ្ងៃទី១២ខែឩសភាឆ្នាំ២០២១ដែលចេញដោយលោកចក សម្បត្តិព្រះរាជអាជ្ញារងនៃអយ្យការអបសាលាដំបូងខេត្តព្រះវិហារពីករណីបទរំលោភលើទំនុកចិត្ត។

    ដែលពួកគេបានប្រព្រឹត្តធ្វើឡើងនៅក្នុងអំឡុងថ្ងៃទី១២ខែតុលាឆ្នាំ២០២០កន្លងទៅនោះស្ថិតក្នុងចំនុចភូមិបដិវត្តន៏ឃុំច្រាច់ស្រុកជ័យសែនខេត្តព្រះវិហារ។

    គួរបញ្ជាក់ផងដែរថា ការចុះឃាត់នឹងនាំខ្លួនទៅលើជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើនេះគឺបានប្រព្រឹត្តធ្វើឡើងនៅវេលាម៉ោងប្រមាណជា២នឹង៥នាទីរសៀលថ្ងៃទី១៧ខែឩសភាឆ្នាំ២០២១ដែលដឹកនាំដោយផ្ទាល់ដោយលោកវរះសេនីយ៏ទោ ជួរ ប៊ុនសុងមេបញ្ជាការងកងរាជអាវុធហត្ថខេត្តព្រះវិហារទទួលបន្នុកផ្នែកយុត្តិធម៏នឹងដោយមានកាចង្អុលបង្ហាញពីសំណាក់លោកឩតមសេនីយ៏ត្រីកងសៅ គុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ។

    បើតាមការបញ្ជាក់ពីលោកវរសេនីទោជួរ ប៊ុនសុងមេបញ្ជារងកងរាជអាវុធហត្ថខេត្តព្រះវិហារទទួលបន្ទុកផែ្នកយុត្តិធម៏បានអោយដឹងថាជនសង្ស័យទាំង២នាក់ប្តីនិងប្រពន្ធដែលកំលាំងរបស់លោកធ្វើកាឃាត់នឹងនាំខ្លួនខាងលើមានឈ្មោះ។

    ទី១ជិន ម៉េងសេងភេទប្រុសអាយុ៣៦ឆ្នាំមុខរបជាជាងឈើបច្ចុប្បន្នស្នាក់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែនខេត្តព្រះវិហារ។
    ទី២ឈ្មោះ រ៉ន ធារីភេទស្រីអាយុ២៧ឆ្នាំមុខរបលក់ដូរដែលត្រូវជាប្រពន្ធបច្ចប្បន្នស្នាក់នៅភូមិឃុំស្រុកនឹងខេត្តជាមួយគ្នា។

    បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តរតាមនិតិពិធីច្បាប់ហើយដែរ។ដោយ សួនក្រែង

     

    spot_img

    អត្ថបទទាក់ទង

    spot_img