នៅរសៀលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានការអាណិតអាសូរដល់ក្មេងប្រុសម្នាក់អាយុ ២ ឆ្នាំ ដែលរងគ្រោះដោយសារ ករណី អំពេីហិង្សាក្នុងគ្រួសារ ដោយឪពុកយកកាំបិតកាប់ទៅលេីកូនបង្កេីតរបស់ខ្លួន បណ្តាលឲ្យរងរបួសរយះ កនោះ
លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចាត់អោយ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប រួមនឹងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាំយកអំណោយរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន ៦០០,០០០ រៀល និង ទឹកដោះគោចំនួន ០៥ កេស ; នំ ចំនួន ០២ ធុង ; ទឹកសុទ្ធ ៥ យួរ និងសប្បុរសជនមាន
១. ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ២០០,០០០រៀល
២. លោក ជឿន សារួន ២០០,០០០ រៀល
៣. លោក ដួង ដានី ( ណយ ) ២០០,០០០ រៀល
៤. លោក ហូយ លាងសេរីវឌ្ឍន: ២០០,០០០ រៀល
៥. លោក អឿន សំអាត ១៥០,០០០ រៀល
៦. លោក ស ណារិទ្ធ ១២០,០០០ រៀល
៧. លោក ឆៃ វណ្ណៈ ៥០,០០០រៀល
៨. លោក សំ វីរៈ ៥០,០០០ រៀល
៩. លោក វេ ឡៃអ៊ូ ៥០,០០០រៀល ផងដែរ។ដោយ ភ្នំខៀវ