More

    រថយន្តយីឌុបដឹកដែកក្រឡាសំណាញ់ មិនចងរឹតឱ្យបានល្អ រមៀលផ្អៀង ក្រឡាប់ក្បែរវិមានឯករាជ្យ សំណាងល្អមិនប៉ះចំមនុស្សធ្វើដំណើរតាមដងផ្លូវ

    spot_img

    (ប៉ៃលិន) ៖ រថយន្តយីឌុបដឹកផ្ទាំងដែកក្រឡាសំណាញ់១គ្រឿង បានក្រឡាប់នៅក្បែរវិមានឯករាជ្យ ខណ:ម្ចាស់ដឹកផ្ទាំងដែកនេះជិត២០តោន លុះអត់បានចងរឹតឱ្យបានល្អ ក៏រមៀលផ្ទាំងដែកទៅចំហៀង បណ្តាលឱ្យរថយន្តបះជើងក្រឡាប់តែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង០០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្បែរសួនកុមារ មុខសាលាខេត្ត ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

    លុះពេលម្ចាស់រើដែកដែលធ្លាក់ ដាក់ទៅលើរថយន្តផ្សេង បើកបរបម្រុងដឹកផ្ទាំងដែកយកទៅទុកនៅផ្ទះ ស្រាប់តែរេលធ្លាក់នៅលើចិញ្ចើមផ្លូវបិះត្រូវប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃដដែល ស្ថិតនៅបណ្តោយផ្លូវជាតិ លេខ៥៧ ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាហេតុធ្វើឱ្យដំណើរតាមដងផ្លូវម្នាក់ៗ ព្រលឹងចុងសក់ ហើយធ្វើការិះគន់ម្ចាស់រថយន្ត និងសមត្ថកិច្ចមូលដ្ឋានមិនចេះណែនាំ ។

    ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ម្ចាស់រថយន្ត មាន ឈ្មោះ ជ្រិ ហៅប៉ាអាពៅ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយរថយន្តដឹកដែកម៉ាក ភ្យូសូ ពណ៌ខៀវ លាយស ពាក់ស្លាកលេខ តាកែវ 3A-1773 រងការខូចខាតតិចតួ ដឹកផ្ទាំងដែកក្រឡាសំណាញ់ជិត ២០តោន ។

    ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បានដឹកផ្ទាំងដែកសម្រាប់ចាក់បេតុង ចេញពីក្រុងប៉ៃលិន ក្នុងទិសដៅពីលិចទៅកើត ឆ្ពោះទៅខេត្តបាត់ដំបង តែមិនដឹងជាយ៉ាងណា ស្រាប់តែតៃកុងរថយន្ត បើកបត់ក្បាលត្រឡប់មកផ្ទះវិញ លុះដល់ត្រង់ក្បែររង្វង់មូលវិមានឯករាជ្យ ស្រាប់តែរេលផ្ទាំងដែកក្រឡាសំណាញ់ធ្លាក់ចុះ ក្រឡាប់ទៅខាងស្តាំដៃតែម្តង ។

    ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងដែរថា គេសង្ស័យរថយន្តខាងលើ បើកបរក្នុងល្បឿនលឿន លុះបួងចង្កូតនៅត្រង់រង្វង់មូលខ្លាំង ទើបណ្តាលឱ្យក្រឡាប់បែបនេះ ។

    ប្រជាពលរដ្ឋក៏មានការព្រួយបារម្ភចំពោះសុវត្ថិភាព ខណ:ឃើញម្ចាស់រថយន្តខាងលើមានការធ្វេសប្រហែស ដោយដឹកដែកពេញទ្រុងរថយន្តសំពីងសំពោង តែអត់មានយកខ្សែចងរឹតឱ្យបានត្រឹមត្រូវ បើសិនជាផ្ទាំងដែកនោះរមៀលធ្លាក់ទៅប៉ះចំមុតប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាមិនខានឡើយ ។ ពួកគាត់ក៏សំណូមពរឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិន ធ្វើការអប់រំដល់ម្ចាស់រថយន្ត ក៏ដូចជាម្ចាស់ផ្ទាំងដែកខាងលើ ចងរឹតឱ្យបានស្រួលបួល បើសិនជាធ្លាក់លើអ្នកធ្វើដំណើរ តើអ្នកណាទទួលខុសត្រូវ ។

    ពួកគាត់ក៏សូមឱ្យសមត្ថកិច្ចប្រចាំការក្នុងខេត្តប៉ៃលិន ធ្វើការអប់រំដល់ម្ចាស់រថយន្តឱ្យរៀបចំស្រួលបួល ពោលគឺកុំបណ្តែតបណ្តោយឱ្យដឹកសំពីងសំពោងដូចដឹកអេតចាយបែបនេះទៀត ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img