More

    ឆក់បានសម្រេចនៅខណ្ឌសែនសុខ រត់មកសង្ងំលាក់ខ្លួន នៅ ខណ្ឌទួលគោក សមត្ថកិច្ចតាមចាប់ខ្លួនបានប្រុសស្រីចំនួន ១៣នាក់

    spot_img

    ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន ១៣នាក់ជាបន្តបន្ទាប់នៅក្នុងផ្ទះសំណាក់មួយកន្លែង ក្រោយពីបក្ខពួកចំនួន៤ នាក់ជិះម៉ូតូ ២ គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចនៅក្នុងភូមិសាស្ត្រអូរបែកក្អម រួចនាំគ្នាររត់គេចខ្លួន។ ករណីឆក់នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមកាំមេរ៉ាសុវត្ថិភាពភ្លាមៗនិងកំណត់មុខសញ្ញាផងដែរ ។

    ដោយមានការបញ្ជាផ្ទាល់ពីលោកវីរសេនីយ៍ឯក ហួ៊រ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ដោយមានការដឹកនាំផ្ទាល់ដោយលោកវីរសេនីយ៍ទោ កួច សុភា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោងប្រមាណជា៩ ព្រឹកថ្ងៃដដែលនៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ក្រោយពីបានធ្វើការឃាត់ខ្លួននិងសួរនាំជនសង្ស័យរួចមក សមត្ថកិច្ចបន្តទៅតាមចាប់បក្ខពួកដែរនៅសង្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់(យីហោតារាពេជ្រ ម៉ូឌែន នៅតាមបណ្តោយផ្លូវ២៤១ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានចំនួន២នាក់ទៀតចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។និងដកហូតបានម៉ូតូចំនួន ២គ្រឿង។ លុះដល់វេលាយប់ថ្ងៃដដែល សមត្ថកិច្ចធ្វើការស្រាវជ្រាវនិងចុះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១០ នាក់បន្ថែមទៀតក្នុងនោះមាន(ស្រី២នាក់) សង្ស័យក្រុមបក្ខពួកឆក់នៅចំណុចផ្ទះសំណាក់ដដែល ។ខណៈដែលសមត្ថកិច្ចកំពុងតែឡោមព័ទ្ធចាប់ ស្រាប់តែជនសង្ស័យម្នាក់បានជិះម៉ូតូរត់គេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញប្រផាប់ចាប់ប្រភីងរហូតដល់ក្នុងមន្ទីរពេទ្យជប៉ុន ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញទើបគាត់បាន។រួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភាមៗ។

    បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ១៣ នាក់សមត្ថកិច្ចកំពុងធ្វើការសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img