More

    ប្តីប្រពន្ធមួយគូរបេីករ៉ឺម៉កដឹកបន្លែងរកកន្លែងដាក់លក់ត្រូវជនសង្ស័យឆក់ទូរស័ព្ទបានសម្រេច នៅខណ្ឌទួលគោក

    spot_img

    ភ្នំពេញ​៖​ ប្តីប្រពន្ធមួយគូរបានបេីករ៉ឺម៉កដឹកបន្លែងរកកន្លែងដាក់លក់តាមចិញ្ចេីមផ្លូវខណះជិះយឺតៗស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីក្រោយក៏ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីប្រពន្ធដែលអង្គុយខាងក្រោយបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព។

    ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២១​ នៅខាងត្បូងស្តុបណូគារ​ តាមបណ្តោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ទឹកល្អកទី៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

    តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះមានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបេីកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែយកមកលក់នៅលេីចិញ្ចេីមផ្លូវម្តុំកន្លែងកេីតហេតុដោយប្រពន្ធអង្គុយខាងក្រោយចុចទូរស័ព្ទខណះកំពុងជិះយឺៗរកកន្លែងឈប់ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកឃ្លីកមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយក៏ធ្វេីសកម្មភាពឆក់ទូរស័ព្ទម៉ាកសាំសុងA20ពីដៃប្រពន្ធភ្លាមនោះរូបគាត់ស្ទុះទៅចាប់ជនសង្ស័យតែមិនជាប់ក៏ដួលរងរបួសថ្លោះដៃម្ខាងផងដែរ​ ចំណែកជនសង្ស័យក៏គេចខ្លួនបាត់តែម្តង។

    ក្រោយកេីតហេតុជនរងគ្រោះដោយសារតែរវល់លក់បន្លែក៏មិនបានទៅដាក់ពាក្យបណ្តឹងនោះទេរងចាំទំនេរពីការលក់ដូរទេីបទៅដាក់ពាក់បណ្តឹង៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img