More

    ក្មេងស្រីអាយុ៣ ឆ្នាំម្នាក់រត់ឆ្លងផ្លូវត្រូវរថយន្តបុករងរបួសធ្ងន់

    spot_img

    ភ្នំពេញ: ក្មេងស្រីអាយុ៣ឆ្នាំម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗខណ:រត់ឆ្លងផ្លូវត្រូវរថយន្តចាប់ហ្វ្រាំងមិនទាន់បើកបុកពេញទំហឹង កាលពីវេលាម៉ោង ១៩និង ១០ នាទីយប់ ថ្ងៃទី១២ ខែមេសាឆ្នាំ ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង តាមបណ្ដោយផ្លូវបេតុងជាប់និងបុរីម៉ារីណា ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុគេឃើញក្មេងស្រីចំនួន ២ នាក់ឈ លេងនៅក្បែរនៅចំណុចកើតហេតុខាងលើ ខណៈនោះក្មេងស្រីដែលជាជនរងគ្រោះបានរត់ឆ្លងផ្លូវទិសដៅពីកើតទៅលិច បន្ទាប់មកក្មេងស្រីម្នាក់ដែរឈលេងជាមួយក្មេងស្រីជនរងគ្រោះ ខំស្រវ៉ាចាប់ដែរតែចាប់មិនជាប់លុះរត់មកចំណុចកើតហេតុខាងលើ ក៏មានរថយន្តហុីយ៉ាន់ដាយស្តារិចមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX-2707បើកបរដោយស្ត្រីជនជាតិខ្មែរម្នាក់រួមដំណើរនឹងបុរសជាប្ដីជនជាតិកូរ៉េម្នាក់ទៀត ធ្ចើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់។ប្រភពដដែលបានបន្តទៀតថាបន្ទាប់មកឃើញម្ដាយក្មេងស្រីរងលើកបីកូនរួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធាក់បុប្ផាភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងពីរសំធ្វើការសម្រុះសម្រួលគ្នា អស់រយៈពេលជាង១ ម៉ោង ទើបភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយខាងភាគីរថយន្តបានចេញសំណងចំនួន១២០០ ដុល្លារទៅឲ្យខាងភាគីជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

    spot_img

    អត្ថបទទាក់ទង

    spot_img