More

    ប្រជាជនឥណ្ឌា ដែលជឿស៊ុបនឹងសាសនាហិណ្ឌូ បាននាំគ្នា ងូតអាចម៍គោ និងទឹកនោមគោ ដើម្បីប្រឆាំងនឹងកូវីដ១៩

    spot_img

    នៅរដ្ឋហ្គូចារ៉ាត់ភាគខាងលិចនៃប្រទេសឥណ្ឌា អ្នកជឿស៊ុបនឹងសាសនាហិណ្ឌូ បានទៅក្រោលគោម្តងក្នុងមួយសប្តាហ៍ដើម្បីងូតអាចម៍គោនិងទឹកនោមគោ ដោយពួកគេគិតថា វិធីនេះនឹងបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងកូវីដ១៩ ឬ ជួយពួកគេឱ្យជាសះស្បើយពីជំងឺឆ្លងដ៏សាហាវនេះ។

    នៅក្នុងសាសនាហិណ្ឌូ សត្វគោត្រូវបានគេចាត់ទុក ជាគ្រឿងសក្ការៈបូជាដ៏ស័ក្កសិទ្ធ ដែលអាចជួយនាំសំណាងជាច្រើនចូលមកក្នុងជីវិតរបស់ពួកគេ។ តែទោះជាយ៉ាងណា ការធ្វើទង្វើរបែបនេះ ត្រូវក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាធ្វើការព្រមានផងដែរ និងសូមកុំឲ្យប្រជាជនរបស់ខ្លួន កុំឱ្យនាំគ្នាអនុវត្តវិធីបែបនេះ ដោយក្រុមគ្រូពេទ្យបាននិយាយថា មិនមានភស្តុតាងវិទ្យាសាស្ត្រណាថាប្រសិទ្ធភាពរបស់អាចម៍គោអាចប្រឆាំងនឹងកូវីដ១៩ទេ ហើយវារឹតតែមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលជំងឺផ្សេងៗទៀត។

    គួរបញ្ជាក់ផងដែរថា ចំនួនករណីឆ្លង កូវីដ-១៩ សរុបទូទាំងប្រទេសឥណ្ឌា បានកើនឡើងរហូតដល់ ២២,៩៩២,៥១៧ ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៤៩,៩៩២នាក់ ។ដោយ​​​​ ឆាយតារា

    spot_img

    អត្ថបទទាក់ទង

    spot_img