More

    សមត្ថកិច្ចក្រុងខេមរភូមិន្ទដេញប្រផាប់ ចាប់ប្រភីងបង្រ្កាបបានភ្លាមៗដល់ស្រុកមណ្ឌលសីមាករណីលួចម៉ូតូ

    spot_img

    កោះកុង÷ សមត្ថកិច្ចក្រុងខេមរៈភូមិន្ទ បានបញ្ជូនជនសង្ស័យលួចម៉ូតូទៅ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

    លោកអធិការក្រុងខេមរភូមិន្ទ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១៥:៣០នាទី ប៉ុស្តិ៍នគរ បាលរដ្ឋបាលសង្កាត់ដងទង់ បានទទួលបណ្ដឹងរបស់ឈ្មោះ សែម ពិសិដ្ឋ ភេទ ប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មានទី លំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរ ភូមិន្ទ ថាមានជនមិនស្គាល់មុខបានលួចម៉ូតូរបស់ខ្លួន ។

    ក្រោយទទួលបណ្តឹង នៅវេលាម៉ោង១៦: ០០នាទី ថ្ងៃខែឆ្នាំដដែល លោកឧត្តម សេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជារទៅលោក វរ: សេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង ដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ចេញល្បាត ពួនស្ទាក់ចាប់មុខសញ្ញាសង្ស័យបានភ្លាមៗ នៅចំនុចផ្លូវប៉េតុងលើទឹក ស្ថិតក្នុងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

    *ជនសង្ស័យឈ្មោះ ដួង សឺ (ហៅជោ) ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
    #វត្ថុតាងដកហូតមាន÷
    _ម៉ូតូម៉ាកScoopy ពណ៍ស១គ្រឿង

    បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងបានកសាងសុំណុំរឿងបញ្ជូនទៅការិយល័យជំនាញចាត់ការបន្តតាមនីតិវិធី ។

    ដោយឡែកម៉ូតូ ត្រូវបានសមត្ថកិច្ចក្រុងខេមរភូមិនប្រគល់ឱ្យជនរងគ្រោះវិញ ៕
    ដោយ សុគន្ធ

    spot_img

    អត្ថបទទាក់ទង

    spot_img