More

    អាជ្ញាររាជធានីភ្នំពេញ ប្រគល់ថ្នាំពេទ្យជាង២ពាន់ទីប ដល់មន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ច

    spot_img

    ភ្នំពេញ៖ ថ្នាំវីតាមីន C ជាង២ពាន់ទីប រួមនឹងស្បៀងអាហារមួយចំនួន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច ដើម្បីការចូលរួមជួយដល់ប្រជាពលរដ្ឋមានជំងឺកូវីដ-១៩។ ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង និងប្រធានប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី។

    លោក ឃួង ស្រេង បានណែនាំមន្ទីរសុខាភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់មើលថែទាំអ្នកជំងឺ និងឱ្យថ្នាំព្យាបាលទៅតាមវេជ្ជបញ្ជារបស់សុខាភិបាលឱ្យបានត្រឹមត្រូវ។ ក្រៅពីនេះបានធ្វើការណែនាំឱ្យប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំជនមានពិការភាព ដែលរស់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចឱ្យបានល្អជាមួយ និងការផ្តល់ស្បៀងអាហារជូនពួកគាត់ឱ្យបានត្រឹមត្រូវផងដែរ។

    សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមមាន ថ្នាំវីតាមីន C ចំនួន ១ពាន់៩០០ទីប។ ចំណែក ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ រួមមាន ថ្នាំវីតាមីន C ចំនួន ៥០០ទីប មីចំនួន ១០កេសធំ និងផ្ដល់ជូនជនមានពិការភាពចំនួន ១៣៥នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ ចំនួន ២៥គីឡូក្រាម មីមួយកេសតូច និងត្រីខ ១០កំប៉ុង៕ដោយ ឆាយ តារា

    spot_img

    អត្ថបទទាក់ទង

    spot_img