More

    គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបន្ត អនុវត្តបម្រាមគោចរ ឃាត់ខ្លួនជនសង្ស័យពីរនាក់ល្មើសបម្រាមគោចរ នឹងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

    spot_img

    ភ្នំពេញ: នៅយប់ថ្ងៃ១០ ខែឧសភា ឆ្នាំ ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបន្តអនុវត្តបម្រាមគោចរ នៅចំណុចមុខផ្សារស៊ុបភើស្ទ៊័រ តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាន ឃាត់ខ្លួនជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកMIO ពណ៌ស ពាក់ស្លាកលេខ1 C-5151 ឆ្លងកាត់គោលដៅ ត្រូវបានកម្លាំងសមត្ថកិច្ចហៅធ្វើការសួរនាំ រកមើលឯកសារ និងលិខិតធ្វើដំណើរគ្នាន ដោយល្មើសនិងបម្រាមគោចរ និងរកឃើញម្សៅក្រាមសថ្លាចំនួន៣កញ្ចប់តូច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img