More

    ថ្លើមធំមែនចាក់របងព័ទ្ធយកដីចំណីអូរ ដោយគ្មានអាជ្ញាធរហាមឃាត់

    spot_img

    ខេត្តព្រះវិហារ. នេះពិតដូចជាពាក្យស្លោក ១ឃ្លា ដែលតែងតែលើកឡើងតៗគ្នាមកថា (ត្រីងៀតឆ្លៀតពង) ជាក់ស្ដែងដូចជាម្ចាស់ទីតាំង(ផ្ទះម្ហូបខ្មែរពើងព្រះគោ) ខាងលើ ឆ្លៀតពេលអាជ្ញាធរផ្អាកអាជីវកម្មរបស់ខ្លួន បែជាឆ្លៀតឱកាសស្ងាត់ បានដៃលូចចាក់របងគ្រឹះពន្វ័យកដីចំណីមាត់អូរធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ ដោយមិនខ្លាចច្បាប់បន្តិចសោះ។


    គួររំលឹកផងដែរថាទីតាំងផ្ទះម្ហូបខ្មែរ ឬហៅថាវត្តពើងព្រះគោនេះ មានទីតាំងស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ ដែលទីតាំងខាងលើនេះប៉ុន្មានឆ្នាំមុន វាជាកូនតំបន់ទេសចរណ៏តូច១ ស្ថិតនៅក្នុងតំបន់ជាប់ និងជើងភ្នំត្បែងនេះផ្ទាល់តែម្តង។

    ហើយភាគច្រើនភ្ញៀវដែលមកលេង លំហែ
    កាយនៅក្នុងតំបន់ខាងលើនេះ សំបូរទៅដោយអ្នកដែលរស់នៅក្នុងខេត្តព្រះវិហារនេះផ្ទាល់។

    អ្វីដែលធ្វើអោយអាជ្ញាធរ ក៏ដូចមន្ទីរទេសចរណ៏ខេត្តព្រះវិហារ ឈានទៅដល់កាបិទទាំងស្រុង ទៅលើទីតាំងខាងលើនេះ មិនអោយដំណើរកា ធ្វើអាជីវកម្មមួយរយះកន្លងមក គឺម្ចាស់ទីតាំងខាងលើនេះ ក្នុងការៀបចំ បច្ចេកទេស ពុំមានសុវត្ថិភាព ទើបធ្វើអោយអ្នកដែលមកលេងក្នុងតំបន់ខាងលើនេះ បង្កគ្រោះថ្នាក់ឈានទៅដល់ស្លាប់បាត់បង់ជីវិតជាបន្តរបន្ទាប់ដោយសារតែករណីលុងទឹកនេះផ្ទាល់តែម្តង។


    ដោយឃើញពីកាស្លាប់ បាត់បង់ជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ជាបន្តរបន្ទាប់ដូចច្នេះទើបអាជ្ញាធរ ក៏ដូចជាមន្ទីរទេសចរណ៏ខេត្តព្រះវិហារ សម្រេចបិទទៅលើទីតាំងខាងលើនេះ ទាំងស្រុងតែម្តង។

    ហើយអ្វីដែលកើតមានឡើង ក្រោយពីការបិទនោះ គឺម្ចាស់ទីតាំងខាងលើ ដែលមានឈ្មោះលោក ម៉ាន់ ម៉ារ៉ា ឆ្លៀតឱកាសចាក់ ជារបងគ្រឹះពន្វ័ចាក់ដី រំលោភយកទាំងដី ចំណីមាត់អូរដោយមិនខ្វល់ពីច្បាប់នោះឡើយ។

    ជុំវិញនិងកាចាក់របងគ្រឹះពន្វ័រំលោភយកដីចំណីមាត់អូរខាងលើ លោកម៉ាន់ ម៉ារ៉ា
    ម្ចាស់ទីតាំងខាងលើបានឆ្លើយថាលោកចាក់នេះគឺកាពារដីហូរច្រោះនឹងការពារទៅថ្ងៃមុខទៀតក្រែងឡាន រ៉យ៉ែទៅធ្លាក់មនុស្សស្លាប់ទៀតទើបលោកចាក់ធ្វើអញ្ចឹងនោះ។

    ដោយឡែកលោកគង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បញ្ជាក់ថាទីតាំងខាងលើមកដល់នឹងពេលនេះ មិនទាន់មានកាអនុញាតិអោយ ធ្វើអាជីវកម្មបន្តរនោះបាននៅឡើយទេ ដោយទីតាំងខាងលើនេះបណ្តាលអោយមនុស្សស្លាប់ចំនួន២នាក់កាលពីឆ្នាំកន្លងទៅ។

     

    ហើយការសាងសង់របងគ្រឹះនេះទៀតសោតលោកប្រធានមន្ទីរថាមិនមានកាអនុញាតពីមន្ទីរនោះទេ។

    ជុំវិញនឹងបញ្ហានេះប្រជាពលរដ្ឋស្នើរសុំដល់អាជ្ញាធរ ដែលពាក់ពន្វ័ទាំងអស់សូមជួយពិនិត្យទៅលើករណីនេះផងបើមិនដូច្នេះទេ ដីព្រៃភ្នំ អូរធម្មជាតិ ដែលមានពីមុនមក ត្រូវបានចាក់លុបរំលោភយកធ្វើជាកម្មសិទ្ធបុគ្គល១ក្តាប់តូច ហើយអនាគត់អស់ហើយដីអូរដែលជាមុខទឹកបញ្ចៀសទឹកជំនន់នោះ។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img