More

    ប្រជាពលរដ្ឋផ្ញើរថយន្តនៅក្នុងផ្សារមង្គលប៉ោយប៉ែត សុំឲ្យអាជ្ញាធរអន្តរាគមន៍ អ្នកគ្រប់ផ្សារមិនសងសំណងថ្លៃខូចខាតរថយន្តខណៈដែលយកប្រាក់ឈ្នួលប្រចាំខែ

    spot_img

    (បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋផ្ញើរថយន្តនៅក្នុងផ្សារមង្គលប៉ោយប៉ែត សុំឲ្យអាជ្ញាធរអន្តរាគមន៍ អ្នកគ្រប់ផ្សារមិនសងសំណងថ្លៃខូចខាតរថយន្តខណៈដែលបង់ប្រាក់ប្រចាំខែ បន្ទាប់ពីខ្យល់កន្ត្រាក់ធ្វើឲ្យដួលរលំផ្សារខូចខាតរថយន្តជាង១០គ្រឿង។

    ប្រជាពលរដ្ឋបានដែលផ្ញើរថយន្តបានប្រាប់ថា រថយន្តរបស់ខ្លួនបានផ្ញើក្នុងផ្សារមង្គលប៉ោយប៉ែត លុះយប់ទី៥ ខែឧសភាឆ្នាំ២០២១ ក៏មានខ្យលកន្ត្រាក់ដួលរំលំបាក់ត្រូវរថយន្តរបស់ពួកគាត់ ខូចខាតយ៉ាងដំណាំផងដែរ តែអ្នកគ្រប់គ្រងមិនទទួលថ្លៃសំណងជូនពរគាត់ ខណៈដែលពួកគាត់យករថយន្តទៅផ្ញើបង់ជាប្រាក់ប្រចាំខែមួយខែ៤០ដុល្លារ សង្ឃឹមថា បើមានការខាតបង់ អ្នកទទួលបញ្ញើរ ជួយទទួលខុសត្រូវ តែបែរជាមិនទទួលខុសត្រូវទៅវិញ។

    ប្រជាពលរដ្ឋដដែលបានប្រាប់ទៀត ថា លោកបានសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ក្រុងជួយរកដំណោះស្រាយផងដែរ តែរហូតដល់ថ្ងៃទី១០ ខែឧសភានេះ នៅមិនទាន់ដំណោះស្រាយឡើយ។

    ពាក់ព័ន្ធនិងបញ្ហានេះ អ្នកគ្រប់គ្រង់ផ្សារមង្គលប៉ោយប៉ែតបានប្រាប់ថា លោក មិនអាចទទួលខុសត្រូវបានទេ ព្រោះនេះ គ្រោះធម្មជាតិ សូម្បីតែរថយន្តរបស់ខ្លួន៥គ្រឿង ក៏រងការខូចខាតដូចគ្នា។ អ្នកគ្រប់គ្រប់ផ្សារបានបញ្ជាក់ថា វាគ្រោះធម្មជាតិ ដែលលើសពីការគ្រប់គ្រងរបស់មនុស្ស ខាងលើមិនអាចទទួលខុសត្រូវបានឡើយ។

    1. ដោយឡែក លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបញ្ជាក់ថា នេះជារឿងដែលប្រជាពលរដ្ឋធ្វើអាជីវកម្មជាមួយគ្នា ដែលទទួលយកបញ្ញើរ ហើយដល់ពេលប៉ះពាល់ទ្រព្យសម្បត្តិគេមិនទទួលខុសត្រូវ វាចូលបទល្មើសហើយ លោកថាឲ្យម្ចាស់ឡានទៅដាក់ពាក្យបន្តឹងទៅខាងអធិការនគរបាលសិនទៅ ឲ្យគេជួយរកដំណោះស្រាយឲ្យ៕ដោយ ក្តាមស្រែ
    spot_img

    អត្ថបទទាក់ទង

    spot_img