More

    យោធាតំបន់ប្រតិបត្តិសឹងរងបន្ទាយមានជ័យឃាត់ខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ចំនួន២នាក់ និងពលករឆ្លងបំរ៉ុងឆ្លងដែន២៥នាក់

    spot_img

    ខេត្តបន្ទាយមានជ័យ៖ យោធាតំបន់ប្រតិបត្តិសឹងរងបន្ទាយមានជ័យឃាត់ខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ចំនួន២នាក់ ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខណៈពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ២៥នាក់ ក្នុងនោះស្រី១៧នាក់ ក្មេង ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ។

    មេខ្យល់ដែលត្រូវបានចាប់ខ្លួន ១.ឈ្មោះ.ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ នឹងទី២.ឈ្មោះ ម៉ៃ សៃហុន ប្រុស ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

    ប្រភពសមត្ថកិច្ចបានប្រាប់ថា ខណៈដែលលោក វរសេនីយ៍ឯក រឹទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតនៅម៉ោង ៣និង០០នាទី ទៀបភ្លឺ ថៃ្ងទី១០ ខែឧសភា ឆ្នាំ២០២១ បានជួបមេខ្យល់២នាក់ ក្នុងភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃបម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ហើយមេខ្យល់បានរត់ទៅសំងំក្នុងផ្ទះស្ថិតក្នុងឃុំម៉ាឡៃ លុះដល់វេលាម៉ោង ៧និង០០នាទីថ្ងៃដដែល ត្រូវបានកម្លាំងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបាន។

    សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា មេខ្យល់ពីរនាក់ ត្រូវបានឃាត់ខ្លួនទុកនិងកំពុងសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី ឯពលករទាំង ២៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ៕ដោយ ក្តាមស្រែ

     

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img