ទំព័រដើម ទំព័រដើម សង្វេកណាស់!!ស្ត្រីម្នាក់ជិះម៉ូតូសុខៗស្រាប់តែរថយន្តម៉ាក lexus 570 បើកមកពីក្រោយកៀរបណ្ដាលឲ្យដួលបោកនិងថ្នល់ស្លាប់មួយរំពេច

សង្វេកណាស់!!ស្ត្រីម្នាក់ជិះម៉ូតូសុខៗស្រាប់តែរថយន្តម៉ាក lexus 570 បើកមកពីក្រោយកៀរបណ្ដាលឲ្យដួលបោកនិងថ្នល់ស្លាប់មួយរំពេច

- ពាណិជ្ជកម្ម -

ភ្នំពេញ: ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្ត lexus 570 បើកមកពីក្រោយកៀរដួលបោកក្បាលពេញទំហឹង កាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្បែររង្វង់មូលគូចកាណុង ចុងស្ពានជ្រោយចង្វារផ្នែកខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះរ័ត ចាន់ ណារុន ភេទស្រីអាយុ ៣៦ ឆ្នាំមុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពីពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HD-4083ធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វាថ្មីក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាក lexus lx570 ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Z-7666បើកមកពីក្រោយស្របគ្នាកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។

កើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចគាត់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម