More

    ពិតជារន្ធត់ណាស់!!! យុវជនម្នាក់ ជិះម៉ូតូលឿនដូចហោះ បានរេចង្កូត ត្រូវរថយន្តបុកបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

    spot_img

    ខេត្តរតនគិរី : កាលពីវេលាម៉ោង 8:30នាទីព្រឹក ថ្ងៃទី 6 ខែ ឧសភា ឆ្នាំ 2021មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្តបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 1 នាក់ ដោយសារម៉ូតូនិងរថយន្តបានធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីកើតទៅលិចស្ឋិតនៅត្រង់ចំណុចផ្លូវភូមិប៉ាអរឃុំប៉ាតេស្រុកអូរយ៉ាដាវខេត្តរតនគិរី។


    សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌យើងថា : អ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកវ៉េវឆ្លាមពណ៌ខ្មៅគ្មានស្លាកលេខ ឈ្មោះរម៉ាម បឿន ភេទប្រុសអាយុ 19 ឆ្នាំជនជាតិចារ៉ាយមុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិកាតេ ឃុំលំជ័រស្រុកអូរយ៉ាដាវខេត្តរតនគិរី បានបើកម៉ូតូយ៉ាងលឿនហើយបានវ៉ារថយន្ត 1 គ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នាដោយខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យចូលផ្លូវរបស់រថយន្តម្ខាងទៀត ម៉ាក NAVARA ពាក់ស្លាកលេខភ្នំពេញ2AT8835របស់ឈ្មោះឃិនសុផលភេទប្រុសអាយុ 46 ឆ្នាំជនជាតិខ្មែរមុខរបរមន្ត្រីរាជការមានទីលំនៅបច្ចុប្បន្នភូមិកាតេឃុំលំជ័រស្រុកអូរយ៉ាដាវខេត្តរតនគិរី បណ្ដាលឲ្យរថយន្តខាងលើវាក់អ៑ើចាប់ប្រាំងមិនទាន់ ក៏បុកម៉ូតូពីមុខពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូឆ្លងផ្លូវឃ្ទាតផ្លោងធ្លាក់ពីលើផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗតែម្តង។


    សមត្ថកិច្ចមូលដ្ឋានបានដាក់ការសង្ស័យថា : ជនបង្ករ( រម៉ាម បឿន )បើកម៉ូតូវ៉ារថយន្តមួយគ្រឿងដែលស្របទិសគ្នាដោយខ្វះការប្រុងប្រយ័ត្នហើយបណ្ដាលឱ្យចូលទៅផ្លូវខាងស្ដាំដៃរបស់រថយន្ត ឃិន សុផល (ជនរងគ្រោះ)តែម្ដងចំណែកវត្ថុតាង ម៉ូតូនិងរថយន្តទាំងពីរគ្រឿងខាងលើត្រូវបានកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំប៉ាតេយកមករក្សាទុកនៅកន្លែងអធិការដ្ថាននគរបាលស្រុកអូរយ៉ាដាវរងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់។

    ចំណែកជនបង្ករដែលបើកម៉ូតូចូលរថយន្តរហូតដល់បាត់បង់ជីវិតនោះក្រុមគ្រួសារបានយកសាកសពទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី។ ដោយ​មុី ឌីន

    spot_img

    អត្ថបទទាក់ទង

    spot_img