More

    ក្នុងការចូលរួមជាមួយរាជ រដ្ឋាភិបាល លោកសុខ គឹមហុង ព្រមទាំងក្រុមគ្រួសារ បានធ្វើអំ ណោយចែកជូនប្រជាពលរដ្ឋជាង១៧០ គ្រួសារ ក្នុងក្រុងខេមរភូមិន្ទ

    spot_img

    កោះកុង÷ នេះជាទឹកចិត្តសប្បុ រសដ៏ថ្លៃថ្លា របស់លោក សុខ គឹមហុង ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងសម័យកូវីត ដែលប្រជាពលរដ្ឋកំពង់ជួបការខ្វះខាត ។
    នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ លោក សុខ គឹមហុង (ហៅសៀរឡូ) ព្រមទាំងក្រុមគ្រួសារ បានធ្វើអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួន ចែកជូនប្រជា ពលរដ្ឋ ដែលខ្វះខាតជួបការលំបាក ក្នុងបរិបទកូវីដ-១៩ ជាង១៧០គ្រួសារ ក្នុងក្រុងខេមរ:ភូមិន្ទ ។

    អំណោយក្នុងមួយគ្រួសារទទួលបានអង្កមួយកូនបេ មីមួយកេះ ត្រីខមួយយួរ នឹងថវិការចំនួន ២០០០០រៀល(ពីមុឺនរៀល) និងប្រជាការពារ ២១នាក់ ក្នុងម្នាក់ៗទទួលបានថវិការ៤០០០០ (បួនមឺនរៀល) ផងដែរ ។

    ជាមួយគ្នាក្នុងឱកាសផ្តល់ជូនអំណោយនោះដែរ លោក សុខ គឹមហុង ម្ចាស់អំណោយ បានសូមណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុង ប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ក្នុងការថែរក្សាអនាម័យ និងអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ ។

    បន្ទាប់ពីទទួលបាននូវអំណោយ អ្នកមីង សួន ភា បានថ្លែងអំណរ គុណដ៏ជ្រាលជ្រៅចំពោះ លោក សុខ គឹមហុង ព្រមទាំងក្រុមគ្រួ សារ ដែលបានផ្ដល់ជូននូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការ មកដល់ប្រជាពលរដ្ឋខ្វះខាតដូចពួកខ្ញុំ សូមឲ្យម្ចាស់អំណោយ ជួបតែសំណាងល្អ ហ្នឹងអាយុយឺនយូ ៕ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img