More

    អាជ្ញាធរសម្រេចបិទផ្សារត្រីប៉ោយប៉ែត មួយចំហៀងជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអាជីវករលក់ដូរមានវិជ្ជមានកូវីដ-១៩

    spot_img

    ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត នៅវេលាម៉ោង១២ និង៣០នាទីនេះ សម្រេចបិទផ្សារត្រីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលេលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មួយចំហៀង ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងមួយផ្នែកនៅលើផ្លូវហ្សូអា ខាងជើងផ្សារបន្តឲ្យលក់ដូរធម្មតា ដើម្បីជួយសំរួលរាល់ការទិញម្ហូបអាហារ ដល់ប្រជាពលរដ្ឋ។

    លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានឲ្យដឹងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតសម្រេចបិទផ្សារត្រី ជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញ អាជីវករលក់ដូរក្នុងផ្សារ មានវិជ្ជមានវីរុសcovid-19 ក្រោយពិនិត្យតាម Rapid test នៅថ្ងៃទី០៣ ខែឧសភានេះ។

    លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ថា ដោយឡែកខាងជើងផ្សារត្រី នៅលើផ្លូវហ្សូអា អាជីវករនៅអាចបន្តលក់ដូរតាមធម្មតាដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋចូលមកទិញម្ហូបអាហារ ចំណែកផ្សារត្រី តំបន់ដែលតេស្តឃើញអ្នកវិជ្ជមានកូវីដឥ-១៩ ក្រុមគ្រូពេទ្យបន្តយកសំណាកធ្វើតេស្ត និងបាញ់ថ្នាំសម្លាប់មេរោគជាបន្តទៀត។

    ក្នុងនោះ លោកចៅសង្កាត់ប៉ោយប៉ែត លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលចូលមកទិញអីវ៉ាន់ និងម្ហូបអាហារ ក្នុងតំបន់ខាងលើសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ រក្សាសណ្តាប់ធ្នាប់ពេលចូលទិញអីវ៉ាន់ ត្រូវពាក់ម៉ាស រក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ និងត្រូវប្រើប្រាស់ជែល ឬអាល់លាងសំអាតដៃ អោយបានញឹកញាប់ និងមិនត្រូវចេញក្រៅផ្ទះបើសិនជាគ្មានករណីចាំបាច់ខ្លាំង៕ដោយ​ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img