More

    គួរឲ្យអាណិតណាស់!! មន្ត្រីនគរបាលខណ្ឌដង្កោម្នាក់ ជិះម៉ូតូដឹកប្រពន្ធនិងកូនត្រូវរថយន្តបែនដឹកដីបុកនិងកិនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម័

    spot_img

    ភ្ភ្នំពេញ: បុរសជាមន្ត្រីនគរបាលខណ្ឌដង្កោម្នាក់ បានបែកក្បាល ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រីឯប្រពន្ធនិងកូនបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះ ត្រូវបានឲរថយន្តបែនដឹកដីធុនធំបុកនិងកិនពេញទំហឹង កាលពីវេលាម៉ោង៩ យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចមុខបុរី ប៉េងហួត តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    សពជនរងគ្រោះមានឈ្មោះ ម៉ៅ ចាន់ឌូ ជាមន្ត្រី នគរបាល ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រស់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិស្ពានព្រែកប៉ុល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជាន់រងគ្រោះជិះម៉ូតូម៉ាកហុងដាប៊ីតពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ1IN-2083ដឹកប្រពន្ធនិងកូន ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុខាងលើក៍មានរថយន្តបែនដឹកដីមួយគ្រឿងពណសម៉ាកCAMCគ្នានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របគ្នាបត់ស្តាំដៃកៀរម៉តូដួលរួចកិនពីលើបណ្តាលឲ្យបុរសជាប្តីបែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗចំណែកប្រពន្ធនិងកូនរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះមិនទាន់ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។បន្ទាប់មករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេបានព្យាយាមបើករត់ចូលទៅក្នុងការដ្ឋានត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះរាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការឃាត់បានរថយន្តបង្កនិងតៃកុងរួចបញ្ជូនទៅអធិការដ្ឋានខណ្ឌដង្កោដើម្បីសួរនាំបន្ត។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូព្រមទាំងតែកុងរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោនែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាខើញាតិយកទៅធ្វើបុណ្យបានប្រពៃណី៕ដោយកុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img