More

    រដ្ឋបាលខេត្តប៉ៃលិនរៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាពនៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹងយន្តការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ~១៩ 

    spot_img

    (ប៉ៃលិន) ដោយយោងទៅលើការរីករាលដាលនៃជម្ងឺកូវិដ.១៩ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ ពិសេសនៅតំបន់ក្រហម.តំបន់លឿងទុំឬតំបន់មួយចំនួននៅមានការបិទខ្ទប់នៅឡើយម្យ៉ាងវិញទៀតនៅខេត្តប៉ៃលិនគឺជាខេត្តមួយដែរមិនទាន់ឆ្លងជម្ងឺកូវិដ.១៩ ចូលក្នុងសហគមន៍នៅឡើយ។

    ទើបថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានគណ:កម្មការខេត្តប្រយទ្ធប្រឆាំងនឹងជម្ងឺកូវិដ.១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះល្បាតពិនិត្យព្រំប្រទល់ច្រកចូលប៉ៃលិន~បាត់ដំបង (ស្រុកកំរៀង~ស្រុកសាលាក្រៅ និងស្រុករតនមណ្ឌល~ក្រុងប៉ៃលិន) និងរៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ដើម្បីបន្តរឹតបន្តឹងយន្តការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ~១៩ កុំអោយចូលក្នុងសហគមន៍ប៉ៃលិន។ និងផ្សព្វផ្សាយវិធានការនានា ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ ៣ការពារ។

    ក្នុងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅព្រំប្រទលរវាងខេត្តប៉ៃលិននិងខេត្តបាត់ដំបងនេះដែរក្នុងគោលបំណង វាស់កំដៅបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកខេត្តប៉ៃលិន សួរនាំពីទីកន្លែងដែរចេញមកបើមកពីតំបន់ក្រហមឬតំបន់មានហានិភ័យត្រូវយកគាត់ទៅធ្វើចត្តាឡីស័កកុំឲ្យគាត់ចូលមកក្នុងខេត្តប៉ៃលិនជាដាច់ខាតព្រោះកុំឲ្យនាំមេរោគមកចម្លងគេឯងនៅក្នុងសហគមន៍នៃខេត្តប៉ៃលិនព្រោះបងប្អូនប្រពលរដ្ឋកំពុងរស់នៅដោយសុខសាន្ត។

    ជាមួយគ្នាលោកជំទាវអភិបាលខេត្តក៍បានណែនាំដល់កងកម្លាំងទាំង៣ប្រភេទត្រូវតែមានភាពទន់ភន់រួសរាយរាក់ទាក់ទៅលើបងប្អូនប្រជាពលរដ្ឋបំរើគាត់ដោយភាពទទួលខុសត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈវិន័យជាកងកម្លាំង។ម្យ៉ាងវិញទៀតសូមកងកម្លាំងរក្សាអនាម័យពាក់ម៉ាស់ បាញ់អាល់កុលមុននិងក្រោយជួបពលរដ្ឋពិសេសកុំភ្លេច៣ការពារ៣កុំ៕ ដោយ​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img