More

    ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះជិត ១០០គ្រាប់នៅស្រុកគាស់ក្រឡ

    spot_img

    (បាត់ដំបង) គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ១០០គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការទីតាំងពីរផ្សេងគ្នាក្នុងស្រុកគាស់ក្រឡ។

    លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានរាយការណ៍ថា÷ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១នេះប្រជាកសិករម្នាក់នៅពេលដែលកំពុងភ្ជួរដីធ្វើចម្ការក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់កប់ក្នុងដីនៅទីតាំងពីរផ្សេងគ្នា ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

    ហើយគ្រាប់យុទ្ធភ័ណ្ឌជាច្រើនប្រភេទដែលប្រជាពលរដ្ឋភ្ជួរដីប្រទះឃើញនាពេលនេះសរុបចំនួន ៩៤គ្រាប់ ដែលក្នុងនោះមាន! ប្រភេទគ្រាប់ M៧៩ ចំនួន ២៣គ្រាប់, គ្រាប់បែកមានដងឈើចំនួន ០១គ្រាប់, ប្រភេទគ្រាប់បែក៦៧ចំនួន ០១គ្រាប់, គ្រាប់១២,៧ ចំនួន ១៥គ្រាប់ និង
    ប្រភេទគ្រាប់ RPK ចំនួន ៥៤គ្រាប់ផងដែរ។

    លោកវរសេនីយ៍ឯក ប៉ាង ហៀង បានបន្តថា÷ គ្រាប់យុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះខាងលើនេះ វាបានកប់នៅក្នុងដីចម្ការដែលទើបនឹងភ្ជួរថ្មី ហើយសុទ្ធសឹងជាគ្រាប់នៅមានប្រសិទ្ធភាពនៅឡើយ ហើយវាជាប្រភេទដែលនៅសេសលស់តាំងពីសម័យសង្គ្រាមមកម្លេះ។

    ក្រោយការប្រទះឃើញភ្លាមៗលោកបានទំនាក់ទំនងទៅកាន់មន្ត្រីអង្គភាពកំចាត់មីន HALO TRUST ហើយដើម្បីរំដោះយកចេញនិងរងចាំពេលវេលាដើម្បីធ្វើការដុតកំទេចចោល៕ដោយ​​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img