អំពី FK NEWS

        សារព័ត៌មាន FK NEWS ទទួលបានលិខិតអនុញ្ញាតិអាជីវកម្មស្របច្បាប់ តាមប្រកាសរបស់ក្រសួងព័ត៌មាន លេខ២០៥ ពម.ប្រក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ សារព័ត៌មាន FK NEWS បង្កើតឡើង ក្នុងគោលបំណង ផ្សព្វផ្សាយព័ត៌មានសង្គម គ្រប់មជ្ឈដ្ឋាន ទាំងដំណឹងទាន់ហេតុការណ៍ ទាំងព័ត៌មានស៊ីជម្រៅ ក៏ដូចជាព័ត៌មានជាតិសំខាន់ៗ និងព្រឹត្តិការណ៍សង្គមផ្សេងៗ ក្នុងគោលដៅអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែប្រសើរឡើង។ អ្នកគ្រប់គ្រងអង្គភាពសារព័ត៌មាន FK NEWS មានប្រវត្តិ និងមានបទពិសោធន៍ការងារលើវិស័យសារព័ត៌មាន ជាង១០ឆ្នាំ ព្រមទាំងបានទទួលការអប់រំ បណ្តុះបណ្តាលពីអង្គការជាតិ និងអន្តរជាតិផងដែរ។ សារព័ត៌មាន FK NEWS មានភ្នាក់ងារ រាយការណ៍ព័ត៌មាន តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ទាំងវេនយប់ និងវេនថ្ងៃ សរុប២០នាក់ មានស្ត្រី២នាក់។ សារព័ត៌មាន FK NEWS មានទីប្រឹក្សាផ្នែកច្បាប់ និងផ្នែកទំនាក់ទំនង ព្រមទាំងមានមេធាវីប្រចាំអង្គភាពផងដែរ។ អង្គភាព របស់យើង ក៏ធ្លាប់បានទទួលការវាយតម្លៃកោតសរសើរ ពីអង្គការជាតិ និងអន្តរជាតិ ចំពោះការនិពន្ធព័ត៌មាន បែបស៊ីជម្រៅ និងព័ត៌មានអំពីសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងព័ត៌មានអំពីអនាម័យ និងទឹកស្អាតផងដែរ៕

                        ………………………………….ឯករាជ្យ សេរីភាព សារព័ត៌មាន……………………………………..